សំនួរ-ចម្លើយ
អំពីផលិតផល
Lactimil គឺជាទឹកដោះគោ UHT លំដាប់ខ្ពស់ពីប្រទេសបារាំង ដែលផលិតឡើងសម្រាប់កុមារដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅ។ វាមានជាតិកាល់ស្យូមពីទឹកដោះគោធម្មជាតិ បូកបន្ថែមនូវ DHA, Taurine និងវីតាមីនសំខាន់ៗ ដើម្បីគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍន៍ខួរក្បាល។
នៅក្នុងទឹកដោះគោចំណុះ 200ml ផ្តល់នូវ DHA ចំនួន 18mg ព្រមទាំងអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយដល់ការលូតលាស់ខួរក្បាល និងភ្នែករបស់កុមារ។
អាហារូបត្ថម្ភ និងសុខភាព
បន្ថែមពីលើទឹកដោះគោបារាំងស្រស់ 100% Lactimil ត្រូវបានបន្ថែមជាមួយនឹង DHA, Taurine, វីតាមីន C, D & E និងផូស្វ័រសម្រាប់ជំនួយឆ្អឹង ភ្នែក និងប្រព័ន្ធភាពស៊ាំ ដោយគ្មានជាតិស្ករ ឬសារធាតុរក្សាទុកបន្ថែម។
ទេ Lactimil គឺជាភេសជ្ជៈសម្បូរសារធាតុចិញ្ចឹមដែលត្រូវបានរចនាឡើងដើម្បីបំពេញបន្ថែមរបបអាហារដែលមានតុល្យភាព មិនមែនជំនួសវានោះទេ។
មួយទៅពីរដង (200-400ml) ក្នុងមួយថ្ងៃសាកសមនឹងគោលការណ៍ណែនាំនៃរបបអាហារ។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ភាពសមស្រប
យើងមិនណែនាំ Lactimil សម្រាប់កុមារអាយុក្រោម 36 ខែទេ។ សូមពិគ្រោះជាមួយអ្នកជំនាញសុខភាពសម្រាប់ជម្រើសសមស្របតាមអាយុ។
Lactimil មានជាតិ lactose ធម្មជាតិពីទឹកដោះគោ។ ប្រសិនបើកូនរបស់អ្នកមានប្រតិកម្មចំពោះជាតិ lactose សូមស្វែងរកការណែនាំពីអ្នកជំនាញមុនពេលប្រើប្រាស់។
ខណៈពេលដែល Lactimil ត្រូវបានធ្វើឱ្យប្រសើរសម្រាប់កុមារអាយុ 3 ឆ្នាំឡើង វាមានសុវត្ថិភាពសម្រាប់គ្រួសារទាំងមូល និងអាចទទួលទានបានចំពោះមនុស្សពេញវ័យផងដែរ។
គ្រឿងផ្សំ និងគុណភាព
ទេ Lactimil គឺមិនមានរសជាតិសិប្បនិម្មិត ពណ៌ និងសារធាតុថែរក្សាទុកនោះទេ។
Lactimil មានបន្ថែមជាតិស្ករតិចតួចដើម្បីបង្កើនរសជាតិ។ វាស្ថិតក្នុងកម្រិតមធ្យមតាមស្តង់ដាររបស់ប្រទេសបារាំង។
ពីកសិដ្ឋានទឹកដោះគោជាលក្ខណៈគ្រួសារនៅ Normandy និង Brittany នៃប្រទេសបារាំង ជាកន្លែងដែលសត្វគោស៊ីស្មៅនៅលើវាលស្មៅដែលសម្បូរដោយសារធាតុចិញ្ចឹម។
Lactimil ត្រូវបានផលិតនៅក្នុងកន្លែងដែលមានការបញ្ជាក់ពីសហភាពអឺរ៉ុបក្រោម ISO 22000, HACCP, និងការត្រួតពិនិត្យពីបសុពេទ្យក្នងប្រទេសបារាំង។ ផលិតផលនីមួយៗត្រូវបានធ្វើតេស្តសុវត្ថិភាព និងអាហារូបត្ថម្ភមុនពេលនាំចេញ។
ការរក្សាទុក
Ultra-High-Temperature (UHT) គឺជាដំណើរការកំដៅទឹកដោះគោរយៈពេលពីរទៅបីវិនាទី ដើម្បីបំផ្លាញអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់ ផ្តល់ឱ្យ Lactimil នូវអាយុកាលប្រើប្រាស់រហូតដល់ 12 ខែដោយមិនប្រើទូរទឹកកក។
រក្សាទុកកញ្ចប់ដែលមិនទាន់បើកក្នុងកន្លែងត្រជាក់ និងស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យ។ ពេលបើកហើយ ដាក់ក្នុងទូរទឹកកកហើយញ៉ាំក្នុងរយៈពេល៤៨ម៉ោង។ អង្រួនឱ្យបានល្អមុនពេលប្រើប្រាស់។
ការវេចខ្ចប់ និងនិរន្តរភាព
Lactimil ប្រើក្រដាសកាតុង Tetra Pak® ផលិតពីក្រដាសដែលមានការបញ្ជាក់ FSC និងអាចកែច្នៃឡើងវិញបាន។ សូមពិនិត្យមើលការណែនាំអំពីការកែច្នៃឡើងវិញ។
ការស្វែងរកទិញផលិតផល
ចាប់ពីខែសីហា ឆ្នាំ 2025 Lactimil នឹងមានលក់នៅទូទាំងប្រទេសនៅតាមផ្សារទំនើប ហាងឯកទេសទារក និងឱសថស្ថាន។
Lactimil មានទំហំកញ្ចប់ចំណុះ 200ml មានបីកញ្ចប់ក្នុង១យួរ។
ទំនាក់ទំនង
សូមទូរស័ព្ទទៅកាន់សេវាអតិថិជន Lactimil 069 888 821 ឬផ្ញើសារមកកាន់ Facebook @LactimilKH