Faqs - What benefits does Lactimil offer compared with regular...

សំនួរ-ចម្លើយ

អំពីផលិតផល

Lactimil គឺជាទឹកដោះគោ UHT លំដាប់ខ្ពស់ពីប្រទេសបារាំង ដែលផលិតឡើងសម្រាប់កុមារដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅ។ វាមានជាតិកាល់ស្យូមពីទឹកដោះគោធម្មជាតិ បូកបន្ថែមនូវ DHA, Taurine និងវីតាមីនសំខាន់ៗ ដើម្បីគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍន៍ខួរក្បាល។

នៅក្នុងទឹកដោះគោចំណុះ 200ml ផ្តល់នូវ DHA ចំនួន 18mg ព្រមទាំងអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយដល់ការលូតលាស់ខួរក្បាល និងភ្នែករបស់កុមារ។

អាហារូបត្ថម្ភ និងសុខភាព

បន្ថែមពីលើទឹកដោះគោបារាំងស្រស់ 100% Lactimil ត្រូវបានបន្ថែមជាមួយនឹង DHA, Taurine, វីតាមីន C, D & E និងផូស្វ័រសម្រាប់ជំនួយឆ្អឹង ភ្នែក និងប្រព័ន្ធភាពស៊ាំ ដោយគ្មានជាតិស្ករ ឬសារធាតុរក្សាទុកបន្ថែម។

ទេ Lactimil គឺជាភេសជ្ជៈសម្បូរសារធាតុចិញ្ចឹមដែលត្រូវបានរចនាឡើងដើម្បីបំពេញបន្ថែមរបបអាហារដែលមានតុល្យភាព មិនមែនជំនួសវានោះទេ។

មួយ​ទៅ​ពីរ​ដង (200-400ml) ក្នុង​មួយ​ថ្ងៃសាក​សម​នឹង​គោលការណ៍​ណែនាំ​នៃ​របប​អាហារ​។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។

ភាពសមស្រប

យើងមិនណែនាំ Lactimil សម្រាប់កុមារអាយុក្រោម 36 ខែទេ។ សូមពិគ្រោះជាមួយអ្នកជំនាញសុខភាពសម្រាប់ជម្រើសសមស្របតាមអាយុ។

Lactimil មានជាតិ lactose ធម្មជាតិពីទឹកដោះគោ។ ប្រសិនបើកូនរបស់អ្នកមានប្រតិកម្មចំពោះជាតិ lactose សូមស្វែងរកការណែនាំពីអ្នកជំនាញមុនពេលប្រើប្រាស់។

ខណៈពេលដែល Lactimil ត្រូវបានធ្វើឱ្យប្រសើរសម្រាប់កុមារអាយុ 3 ឆ្នាំឡើង វាមានសុវត្ថិភាពសម្រាប់គ្រួសារទាំងមូល និងអាចទទួលទានបានចំពោះមនុស្សពេញវ័យផងដែរ។

គ្រឿងផ្សំ និងគុណភាព

ទេ Lactimil គឺមិនមានរសជាតិសិប្បនិម្មិត ពណ៌ និងសារធាតុថែរក្សាទុកនោះទេ។

Lactimil មានបន្ថែមជាតិស្ករតិចតួចដើម្បីបង្កើនរសជាតិ។ វាស្ថិតក្នុងកម្រិតមធ្យមតាមស្តង់ដាររបស់ប្រទេសបារាំង។

ពីកសិដ្ឋានទឹកដោះគោជាលក្ខណៈគ្រួសារនៅ Normandy និង Brittany នៃប្រទេសបារាំង ជាកន្លែងដែលសត្វគោស៊ីស្មៅនៅលើវាលស្មៅដែលសម្បូរដោយសារធាតុចិញ្ចឹម។

Lactimil ត្រូវបានផលិតនៅក្នុងកន្លែងដែលមានការបញ្ជាក់ពីសហភាពអឺរ៉ុបក្រោម ISO 22000, HACCP, និងការត្រួតពិនិត្យពីបសុពេទ្យក្នងប្រទេសបារាំង។ ផលិតផលនីមួយៗត្រូវបានធ្វើតេស្តសុវត្ថិភាព និងអាហារូបត្ថម្ភមុនពេលនាំចេញ។

ការរក្សាទុក

Ultra-High-Temperature (UHT) គឺជាដំណើរការកំដៅទឹកដោះគោរយៈពេលពីរទៅបីវិនាទី ដើម្បីបំផ្លាញអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់ ផ្តល់ឱ្យ Lactimil នូវអាយុកាលប្រើប្រាស់រហូតដល់ 12 ខែដោយមិនប្រើទូរទឹកកក។

រក្សាទុកកញ្ចប់ដែលមិនទាន់បើកក្នុងកន្លែងត្រជាក់ និងស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យ។ ពេល​បើក​ហើយ​ ដាក់​ក្នុងទូរ​ទឹកកក​ហើយ​ញ៉ាំ​ក្នុង​រយៈពេល​៤៨​ម៉ោង​។ អង្រួនឱ្យបានល្អមុនពេលប្រើប្រាស់។

ការវេចខ្ចប់ និងនិរន្តរភាព

Lactimil ប្រើក្រដាសកាតុង Tetra Pak® ផលិតពីក្រដាសដែលមានការបញ្ជាក់ FSC និងអាចកែច្នៃឡើងវិញបាន។ សូមពិនិត្យមើលការណែនាំអំពីការកែច្នៃឡើងវិញ។

ការស្វែងរកទិញផលិតផល

ចាប់ពីខែសីហា ឆ្នាំ 2025 Lactimil នឹងមានលក់នៅទូទាំងប្រទេសនៅតាមផ្សារទំនើប ហាងឯកទេសទារក និងឱសថស្ថាន។

Lactimil មានទំហំកញ្ចប់ចំណុះ 200ml មានបីកញ្ចប់ក្នុង១យួរ។

ទំនាក់ទំនង

សូមទូរស័ព្ទទៅកាន់សេវាអតិថិជន Lactimil 069 888 821 ឬផ្ញើសារមកកាន់ Facebook @LactimilKH

សាកល្បង Lactimil?

សាកល្បង Lactimil?

Lactimil ត្រូវបានបង្កើតឡើងដោយមោទនភាពនិង ផលិតដោយ Lact'Union ដែលជាក្រុមហ៊ុនទឹកដោះគោ ឈានមុខគេនៅក្នុងប្រទេសបារាំង ជាមួយនឹងអ្នកជំនាញជា ច្រើនទសវត្សរ៍ក្នុងការផលិតទឹកដោះគោលំដាប់ថ្នាក់ខ្ពស់។

ជជែកជាមួយអ្នកជំនាញអាហារូបត្ថម្ភ